ប្រភេទ

Wednesday, May 9, 2012

លក់របស់ថោកបានលុយច្រើន

    
     មានរឿងពិតរបស់មហាសេដ្ឋីម្នាក់ឈ្មោះ វូវ៉ឺត ។​ កាលពីដើមឡើយគេគ្រាន់តែជាបុគ្គលិកកំប៉ិក
កំប៉ុកម្នាក់ប៉ុណ្ណោះ ។ គេបានសង្កេតឃើញថាមានទំនិញបាតឃ្លាំងនៅសេសសល់យ៉ាងច្រើនទើប
គេប្រាប់ទៅចៅហ្វាយរបស់គេឱ្យលក់ឡាយឡុងវាចោលក្នុងតំលៃមួយមុខ១០សេនទៅ   ។ ឯចៅ
ហ្វាយរបស់គេក៏ព្រមធ្វើតាមរហូតដល់លក់ទំនិញបាតឃ្លាំងទាំងនោះអស់រលីង។
     
      វូវ៉ឺត យល់ឃើញថានេះជាវិធីល្អមួយ។ គេផ្តល់យោបល់ដល់ចៅហ្វាយរបស់ខ្លួនឱ្យបើកហាងទំ
និញបែបនេះសាកលមើល  តែចៅហ្វាយនាយមិនយល់ស្របតាម  ដោយគាត់គិតថា   តើនេះនឹង
អាចប្រមូលទំនិញបាតឃ្លាំងពីណាមកលក់ឱ្យបានច្រើនសន្ធឹកសន្ធាប់កើតទៅ " អាល្ងើ " ?  (  ចៅ
ហ្វាយមិនបានថែមពាក្យអាល្ងើទេ តែខ្ញុំថែមខ្លូនឯង ព្រោះវាត្រូវនឹងទំនងរបស់សាច់រឿងព្រមទាំង
អារម្មណ៍របស់ចៅហ្វាយ ) ។
     ចំនែកនាយល្ងើ វូលវ៉ឺតបានខិតខំតស៊ូពុះពារដើម្បីបំពេញតាមការស្រមើរស្រមៃរបស់ខ្លូន ទាល់
តែបានបើកហាងលក់ទំនិញឡាយឡុងដូចក្តីប្រាថ្នា។នាយ វូវ៉ឺតបានស្វះស្វែងរកទំនិញសេសសល់
នៅតាមឃ្លាំងផ្សេងៗយកមកលក់ឡាយឡុងក្នុងតម្លៃថោកៗ ។ មុខរបររបស់គេកាក់កបយ៉ាងខ្លាំង
រហូតដល់បង្កើតសាខាហាងលក់ទំនិញឡាយឡុងនៅគ្រប់ទីក្រុងផ្សេងៗ   ក្នុងសហរដ្ឋអាមេរិក ។
 គេក៏ក្លាយជាមហាសេដ្ឋីដោយសារតែមុខរបរនេះ។
    ថ្ងៃក្រោយមក ចៅហ្វាយរបស់ "អាល្ងើ" នេះមុខជាអង្គុយឆ្ងល់ខ្លួនឯងថា ប៉ុន្មានឆ្នាំមុនអញដៀល
វាថា "អាល្ងើ" តែឥឡូវនេះមិនដឹងជាវាល្ងើឫមួយអាត្មាអញល្ងើខ្លួនឯង ?
នៅក្នុងស្រុកខ្មែរយើង អ្នកបើកហាងលក់អេតចាយនឹងអ្នកលក់ទំនិញឡាយឡុងមូយចំនូន មើល
ទៅហាក់ដូចជាធម្មតា តែតាមពិតភាគច្រើនគេទាំងនោះក៏មិនធម្មតាប៉ុន្មានដែរ    ជាពិសេសអ្នក
លក់ទំនិញអេតចាយ សុទ្ធសឹងតែជាអ្នកមានផ្ទះថ្មធំៗ???...

ទោះជាអ្នកលក់របស់ថោក ឱ្យតែជាមុខរបរសុចរិតក៏គ្មានអ្វីគួរឱ្យខ្មាសដែរ ព្រោះថ្លៃឫថោកសំខាន់
លើទឹកចិត្តមនុស្សវាប្រសើរជាងអ្នកដែលមានបានដោយសារហុតឈាមអ្នកដ៏ទៃប្រសើរជាងអ្នក
មានដោយសារកេងប្រវ័ញ្ចសម្បត្តិជាតិ។ បើអ្នកមិនមើលងាយលុយតូចនោះអ្នកនឹងបានលុយធំ។

គំនិតដែលដិតជាប់នឹងខូរក្បាលរបស់អ្នកទោះជាល្អអាក្រក់ថ្ងៃណាមួយវានឹងក្លាយជាការពិត។

0 comments:

Post a Comment