ប្រភេទ

Wednesday, May 9, 2012

សេដ្ឋីក្មេង

សេដ្ឋីក្មេង

បុរសវ័យក្មេងម្នាក់ វិះតែមិនបានក្លាយខ្លូនទៅជាសេដ្ឋីវ័យក្មេង ដោយសារតែពាក្យមួយម៉ាត់
ថា(ឯងនៅក្មេងណាស់)។
បុរសវ័យក្មេងនោះបានសុំយោបល់ពីចាស់ៗ   ឱ្យជួយណែនាំជាមតិយោបល់អំពីការដែលគេចង់
បង្កើតមុខរបរកស៊ីដោយខ្លួនឯង ។   តែត្រូវចាស់ៗជំទាស់ដោយអាងហេតុផលថា   គេនៅពុំទាន់
មានបទពិសោធន៍អំពីដំណើរជីវិតនិងបទពិសោធន៍អំពីការងារបានគ្រប់គ្រាន់នៅឡើយ។ចាស់ៗ
បានបញ្ជាក់បន្ថែមថា ចាំឱ្យចាស់ចិត្តចាស់គំនិតជាងនេះបន្តិចសឹមរកស៊ី   ក៏វាមិនទាន់ហួលពេល
អ្វីដែរ។
តាមការពិត ការបង្អែបង្អង់បែបនេះហើយដែលធ្វើឱ្យហួសពេល
អ្នកដែលប្រាប់ឱ្យគេរង់ចាំបន្តិចសិនទាំងអស់នោះក៏ប្រហែលជាមិនទាន់ទៅជាស្អីដែរ។
មនុស្សយើងបើនឹងចង់ធ្វើអ្វី គួរឆាប់ធ្វើទាន់នៅក្មេង បើចាំដល់ពេលចាស់ ក្រែងលោធ្វើ
ដល់ត្រើយ?
ចាស់បុរាណបានប្រដៅយើងថា   "  ខំទាន់ខ្លួននៅក្មេង  "     មិនដូចអ្នកខ្លះបើកចំពុះមិនចេះគិត
ប្តូរទៅជា " សប្បាយទាន់ខ្លួននៅក្មេង " លុះដល់ពេលចាស់បន្តិច ធ្វើអ្វីក៏មិនទាន់    ទ្រព្យសម្បត្តិ
និងតម្រិះវិជ្ជាសម្រាប់ទ្រទ្រង់កូនចៅពូជពង្សវង្សត្រកូលក៏គ្មាន     តើវាជាការគួរដែររឺទេក្នុងនាម
យើងដែរនឹងក្លាយទៅជាបុព្វបុរសរបស់គេនាថ្ងៃខាងមុខ ?  ហេតុនេះសុំអ្នកកុំរវល់តែរង់ចាំអញ្ចេះ
ចាំអញ្ចុះ ព្រោះបើចាំដល់ចាស់ មិនត្រឹមតែខ្សោយតែកម្លាំងកាយប៉ុណ្ណោះទេ គឺត្រូវថយទាំងកម្លាំង
ចិត្តទៀតផង។
 ​​       អ្នកដែលចង់បង្កើតមុខរបរកស៊ីតាំងពីនៅក្មេងគឺជាមនុស្សដ៏វិសេស។ សម្រាប់អ្នកដែលនៅ
ក្មេងគួរតែហ៊ានប្រថុយ ហ៊ានសម្រេចចិត្ត ហ៊ានចុះទុន ទោះបីជាជួបនឹងការរកស៊ីឱ្យតិចល្មម ទុក
លុយសន្សំឱ្យច្រើន ព្រោះបើរកស៊ីធំពេក ក្រែងលោវារលំ អ្នកប្រហែលជាគ្មានឪកាសសម្រាប់ស្តារ
មកវិញបានឡើយ។
        វាជាការពិតណាស់ដែលថា បទពិសោធន៍នៃជីវិតនិងការងារគឺជាកត្តាសំខាន់សម្រាប់ការកស៊ី
 តែសូមអ្នកកុំភ្លេចថា បើអ្នកមិនធ្លាប់ប៉ះភ្លើង តើអ្នកធ្វើម៉េចនឹងដឹងថាភ្លើងនោះវាក្តៅដូចម្តេច?  កិច្ច
ការអ្វីដែលគ្រាន់តែដឹងតាមគេប្រាប់វានឹងមិនអាចជ្រួតជ្រាបក្នុងចិត្តគំនិត ឫបញ្ញារបស់យើងដោយ
ញាណជាធម្មជាតិនោះទេ។ តើលោកអ្នកធ្លាប់ដែលបានគិតទេថា ៖
" អ្នកក្រដែលធ្លាប់ក្រលំបាកទើបស្គាល់ពីបេះដូងអ្នកក្រលំបាកពិតប្រាកដ អ្នកដែលធ្លាប់ត្រូវ
គេជិះជាន់ទើបអាចស្គាល់ពីបេះដូងអ្នករងគ្រោះបានដោយពិតប្រាកដ "
ក្រៅពីនេះលើកលែងតែអ្នកមានបញ្ញាញាណឈ្វេងយល់ក្នុងចំនួនដ៏តិចតូចនិងដែលពោរ
ពេញទៅដោយក្តីមេត្តាករុណាប៉ុណ្ណោះទើបគេអាចយល់បាន។ ចំណែកឯមនុស្សបុថុជ្ជនដែលស៊ីស្រួល ដេកស្រួល រស់ស្រួល ចេះតែដុតភ្លើង តែមិនធ្លាប់
ដឹងថាភ្លើងក្តៅដូចម្តេចមែនទេ?
         ហេតុនេះ ការដែលអ្នកឆាប់ចុះប្រឡូកក្នុងការងារអ្វីៗ   ឫរកមុខរបរអ្វីឱ្យបានទាន់ពេលវេលា
អ្នកនឹងអាចដឹងរាក់ជ្រៅក្តៅត្រជាក់តាំងពីក្មេង អ្នកនឹងមានឪកាសទទួលបានបទពិសោធន៍កាន់
តែច្រើន មានរង្វង់ពេលវេលាច្រើននិងពោរពេញទៅដោយកម្លាំងកាយចិត្តដ៏លើសលប់សម្រាប់
ការប្រថុយផ្សេងៗ។
          ម្យ៉ាងវិញទៀត សម្រាប់កិច្ចការអ្វីដែលថ្មី មិនថាជាក្មេងឫចាស់ ក៏ត្រូវតែរៀនដូចគ្នា បើអ្នកក្រ
ធ្វើវានឹងក្រចេះ តែបើអ្នកឆាប់ធ្វើ វានឹងឆាប់ចេះ។ ដូច្នេះ តើមានហេតុផលអ្វីដែលត្រូវតែចាំពេលនេះ
ឫពេលនោះបានធ្វើ ?
ហេតុនេះ " ធ្វើជ្រូកកុំរាទឹកក្តៅ " បើចង់ធ្វើជាសេដ្ឋីក្មេង ហ៊ានដូលហ៊ានក្រោក កុំស្ពឹកស្រពន់ភាព
អស្ចារ្យរបស់ធម្មជាតិ វានឹងរុញអ្នកឱ្យទៅដល់គោលដៅដែលជាឆន្ទះដ៏បរិសុទ្ធរបស់អ្នកក្នុងថ្ងៃណា
មួយជាមិនខាន។

0 comments:

Post a Comment