ប្រភេទ

អំពីម្ចាស់ Blog


សូរស្តីអ្នកទាំងអស់គ្នា និងក៏សូមអរគុណណាស់សម្រាប់ការចំណាយពេលរបស់អ្នក

អានអត្ថបទដែលមាននៅក្នុង Blog មួយនេះ  ។ ខ្ញុំគ្រាន់តែជាកូនគ្រួរសាមួយមធ្យម 

ហើយខ្ញុំជាកូនខ្មែរកាត់ចិនមួយរូប ខ្ញុំស្រលាញ់ជំនូញនិងអាជីវកម្មណាស់ព្រោះខ្ញុំគិត

ថាប្រសិនបើក្លាយជាអ្នករកស៊ីវាមានការប្រថុយប្រថានក៏ពិតមែន  តែវាក៏បានបង្ហាត់

បង្រៀនយើងឱ្យចេះបត់បែនទៅតាមនោះដែរ   ខ្ញុំនិយាយបែបនេះមិនមែនមានន័យ

ថាការធ្វើការមិនល្អនោះទេ គ្រាន់តែការធ្វើការឱ្យគេយើងត្រូវដាក់ទាំងពេលវេលានិង

កំលាំងដើម្បីគោលបំណងគេប៉ុណ្ណោះ ចុះហេតុអ្វីយើងមិនប្រើពេលវេលានិងកំលាំង

ទាំងនេះដើម្បីគោលបំណងរបស់យើងវិញ (ចង់ដែរតែអត់ដើមទុន)។

សម្រាប់ខ្ញុំក្នុងការសរសេរ Blog នេះឡើយមិនមែនក្នុងគោលបំណងចង់ផ្សព្វផ្សាយ

ឱ្យល្បីល្បាញអីនោះទេ ( ទុកគ្រាន់រំលឹកខ្លួនឯង   ថាអ្វីដែលខ្លួន​ឯងនឹងចង់ធ្វើ ) តែក៏

សង្ឃឹមអ្នកដែលមានគោលបំណងដូចខ្ញុំអាចទាញយកចំនេះដឹងនិងផលប្រយោជន៍

ពីវាបានផងដែរ   ។  ហើយខ្ញុំក៏មិនខ្វល់ថាអ្នកនឹងនិយាយថាខ្ញុំនេះឆ្កួតរឺក៏ឡប់ឡើយ

ព្រោះនេះជាសិទ្ធរបស់អ្នកនិងជាការគិតរបស់អ្នកនិងជាជំរើសរបស់មនុស្សម្នាក់។ តែ

ប្រសិនបើអ្នកគាំទ្រគំនិតខ្ញុំនិងចង់ផ្តល់ដំបូន្មានបន្ថែមនិងក៏ដូចជាការលើកទឹកចិត្តក្នុង

ការសរសេរអត្ថបទ និងការបកប្រែអត្ថបទផ្សេងៗទៀតនោះ      អ្នកគ្រាន់តែ Like

comment in belowTopic     ។ ម្យ៉ាងវិញទៀតប្រសិនបើអ្នកមានគំនិតចង់បើកអាជីវកម្ម

ហើយចង់ស្វែងរកដៃគូរសហការនោះ ខ្ញុំបាទនិងស្វាគមន៍គ្រប់ពេលវេលា   តែយើង

ត្រូវគំនិតយោបល់នោះដែរ និងដើមទុនរៀងៗខ្លួន។   ខ្ញុំមិនមែនអ្នកពូកែនិយាយនិង

មានបទពិសោធន៍អ្វី តែតាមការអានសៀវភៅក៏ដូចជាការរៀនដោយខ្លួនឯងនិងចំនេះ

ដឹងបន្តិចបន្តូច ខ្ញុំសង្ឃឹមថាខ្ញុំអាចកំដរអ្នកក្នុងការនិយាយរឿងនេះនិងស្តាប់យោបល់

របស់អ្នក។ តាមការពិតគំនិតដែលកែប្រែពីភាពនៅស្ងៀម និងភាពទំនេរមិនធ្វើអ្វីក្នុង

ពេលទំនេររបស់ខ្ញុំគឺដោយសារតែខ្ញុំបានអានសៀវភៅ មួយឈ្មោះថា ឪពុកអ្នកមាន

បង្រៀនកូនអ្នកក្រ ខ្ញុំគិតថាអ្នកទាំងអស់គ្នាធ្លាប់លឺនិងធ្លាប់អានពីសៀវភៅនេះ។

   ជាចុងក្រោយនេះ សង្ឃឹងថាអ្នកនិងមានចិត្តគំនិតដូចខ្ញុំខ្លះដែរនិងថ្ងៃអានាគតយើង

អាចមានឱកាសអាចធ្វើការ    ធ្វើអាជីវកម្មជាមួយគ្នាឫអាចនិយាយបានថាយើងក្លាយ

ជាដៃគូរសហការគ្នាល្អប្រសើរប្រសិនបើមានឳកាស   ហើយខ្ញុំក៏រីករាយនិងធ្វើមិត្តអ្នក

(អ្នកខ្វះមិត្តភក្កិ រាប់អានគ្នា    មានរឿងចង់និយាយហើយត្រូវការអ្នកអោយយោបល់ឫ

អ្នកស្តាប់ដ៏ល្អ)តែបើមិត្តភក្កិផឹកស៊ីវិញ    ខ្ញុំសុំដកខ្លួនហើយព្រោះថាខ្ញុំមិនសូវពូកែខាង

នឹងទេ(អាចតិចតួចបាន)។

                                                                                   From Tana Mon

1 comment:

  1. Can you send me about your contact? or Send directly to this email: run.rotha007@gmail.com

    ReplyDelete