ប្រភេទ

ជីវិតសំណើច

ដេកថ្ងៃ
អ្នកជំងឺម្នាក់បានត្អូញត្អែរៈ
អ្នកជំងឺ៖ ខ្ញុំមិនដឹងមានជំងឺអីទេលោកវេជ្ជបណ្ឌិតពេលថ្ងៃដេកដូចជ្រូក តែយប់ឡើងខ្ញុំដេកពុំ
លក់សោះ សូម្បីតែមួយស្រឡេត។
វេជ្ជបណ្ឌិត៖ លោកវេជ្ជបណ្ឌិតនឹកសើចៈ
                   - រោគនេះស្រួលព្យាបាលទេតើ!                   
                   -ធ្វើម៉េចទៅលោកវេជ្ជបណ្ឌិត?
                  - យកការងារដែលត្រូវធ្វើពេលថ្ងៃ ទៅធ្វើពេលយប់វិញទៅទុកពេលថ្ងៃដេក។
ឈ្លើយគួរសម
ដោយត្រូវហោះហើរឆ្លងទ្វីប រីឯផ្លូវត្រូវធ្វើដំណើរមានរយះពេលវែងឆ្ងាយ   ដូច្នេះអ្នកដំណើរ
ដែលជិះនៅក្នុងយន្តហោះទាំងអស់ត្រូវទទួលទានអាហារល្ងាចលើយន្តហោះតែម្តង។ភ្លាម
នោះនារីបំរើលើយន្តហោះ បានដើរទៅរកភ្ញៀវកំលោះសង្ហាម្នាក់។
 នារី ៖ តើលោកត្រូវការហូបអាហារពេលល្ងាចដែររឺទេ?
កំលោះ ៖ មានជំរើសរឺអត់?
នារី       ៖ ចាស មាន..!
កំលោះ ៖ ស្អីខ្លះ..!??
នារី       ៖ ជំរើសនោះ គឺហូប រឺអត់ហូប..!
កំលោះ ៖ ........!!??
Sherlock Holmes និង Dr Watson
លោក Sherlock Holmes និងបណ្ឌិត Dr Watson នាំគ្នាទៅបោះតង់ដើម្បីសំរាកកំសាន្តនៅ
ខាងក្រៅ។  ពួកបោះតង់នៅកណ្តាលវាល ក្រោមហ្វូងតារាពេញមេឃ រួចក៏លង់លក់ក្នុងតង់
នោះទាំងពីរនាក់។ យប់កណ្តាលអាធាត្រលោក Sherlock Holmes បានដាស់លោកបណ្ឌិត
Dr Watson រួចសួរថា៖
HolmesWatson ឯងសាកចោលភ្នែកមើលមេឃទៅមើល៍ តើឃើញស្អីខ្លះ?
Watson ខ្ញុំឃើញផ្កាយរាប់លានដួង
Holmes៖ ហើយឯងយល់យ៉ាងម៉េចដែលពេលឃើញហ្វូងផ្កាយអញ្ចឹង?
Watson ៖ ប្រសិនបើផ្កាយមានច្រើនលានដួងដូច្នេះ  បានន័យថាក្នុងចំណោមនោះប្រហែល
ជាមានភពមួយចំនួនដូចភពផែនដីយើងដែរ។ បើមានភពផែនដីយើងដូច្នេះមែនគឺបានន័យ
ថាប្រហែលនៅភពទាំងនោះក៏អាចមានជីវិតរស់នៅដូចយើងដែរ។
HolmesWatson ឯងនេះចោលម្សៀតមែន!មើលឃើញផ្កាយពេញផ្ទៃមេឃអញ្ចឹងបានន័យ
ថាចោរវាលួច ភើចយកតង់យើងទៅបាត់ហើយ...!
Watson ៖ អើមែន...!
ពន្លត់ភ្លើង
បន្ទាប់ពីទទួលដំណឹងថាមានអគ្គិភ័យកើតឡើង ភ្នាក់ងារពន្លត់អគ្គិភ័យបានប្រញាប់ប្រញាល់
ចេញរថយន្តយ៉ាងលឿនឆ្ពោះទៅកាន់កន្លែងកើតហេតុ      ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋឱ្យ
ជៀសផុតពីគ្រោះមហន្តរាយ ប៉ុន្តែពេលដែលទៅដល់កន្លែងដែលគេរាយការណ៍ប្រាប់ភ្នាក់ងារ
ពន្លត់អគ្គិភ័យពុំមានឃើញអគ្គិភ័យកើតឡើងនោះទេ ដោយឃើញដូចនោះភ្នាក់ងារអគ្គិភ័យ
មានការខឹងសប្បាជាខ្លាំង ហើយក៏ស្រែកសួរថា ៖
ភ្នាក់ងារ ៖ តើនរណាទូរស័ព្ទហៅឡានទឹក?
នារីម្នាក់បានឆ្លើយថាៈ
នារី         ៖ ចាស! គឺខ្ញុំ
ភ្នាក់ងារ ៖ ឯណា! អត់ឃើញភ្លើងឆេះអញ្ចឹង?
នារី        ៖ ចាស! លោកជួយពន្លត់ភ្លើងតណ្ហាបុរសនេះផង ដេញតាមខ្ញុំច្រើនដងមកហើយ
ភ្នាក់ងារ ៖ !!!!!?????
ឆ្កែបបួលទៅវត្ត
ប្រពន្ធពូខូចឆ្លៀតបោកខោអាវដែលពាក់ទៅវត្ត ពេលគាត់លូកហោប៉ៅអាវស្រាប់តែឃើញ
ក្រដាសតូចមួយសន្លឹកសរសេថា ( ណារី ) ពេលនោះគាត់ក៏ច្រលោតតូង ទាញបានវែកឆា
ដើរតម្រង់ទៅពូខូច ស្រាប់តែលឺសំលេងវែកឆាវាយត្រូវក្បាលមនុស្សៈ
ប្រពន្ធ ៖ ខ្ញុំឃើញក្រដាសតូចមួយសន្លឹកក្នុងក្រប៉ៅបងឯងសរសេរថា ណារី តើនាងគឺជា
នរណា ហើយត្រូវម៉េចនឹងបងឯង?
ពូខូច ៖ អូនឯងប្រញាប់តែខឹង! អូនមានចាំទេ កាលពីព្រឹកមិញក្រែងយើងទៅផ្ទះបងអូន
ឯងហ្នី! បងបានឃើញកូចឆ្កែមួយក្បាលស្អាតគួរឱ្យស្រលាញ់ ប្រុងសុំគាត់យកមកចិញ្ចឹម
ហើយបងដាក់ឈ្មោះវាថា ណារី
ប្រពន្ធ ៖ អញ្ចឹងមែនឬ? អូនជឿបងឯងសិនចុះ !
ស្រាប់តែព្រឹកឡើងពូខូចមិនទាន់ភ្ញាក់ពីដេកផង!
ពូខូច ៖ មានរឿងអីទៀតហើយ? បានជាបើកភ្នែកមិនទាន់ត្រូវមួយវែកទាំងព្រឹកអញ្ចឹង?
ប្រពន្ធ ៖ ឆ្កែបងឯងតេមកសួរថាព្រឹកហ្នឹងគិតនាំវាទៅវត្តណា?


0 comments:

Post a Comment