ប្រភេទ

Thursday, August 4, 2011

គន្លឹះ​នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់

មនុស្ស​យើង​ពេល​ខ្លះ​សុទ្ធតែ​ប្រឈម​មុខ​ទៅ​នឹង​ទំនាស់ ​នៅក្នុង ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។​ ប៉ុន្តែ​ទំនាស់​មិនមែន​សុទ្ធតែ​មាន​ផល​អវិជ្ជ មាន​ទាំង​អស់នោះ​ទេ​ហើយ​វា​ក៏​ មិ​បញ្ចប់​ទៅ​ដូច​ជា​សង្គ្រាម​ដែរ​។​ តាម​ពិត​ទៅ​ ប្រសិនជា​អ្នករៀនពីវិធីក្នុងការដោះស្រាយទំនាស់ នោះ​វា​នឹង​ពិត​មាន​ជា​លទ្ធផល​វិជ្ជមាន​ហើយ​បំពេញចិត្ត​អ្នក​។



1. តើ​ទំនាស់​គឺជា​អ្វី​?
ទំនាស់​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ឬ​ច្រើន​នាក់​មិន​ចុះសម្រុង​ឬ ​មិន​ព្រមព្រៀង​នឹង​គ្នា​ ទៅ​លើ​បញ្ហា​អ្វីមួយ​។​ វា​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​តែ​ប៉ុណ្ណោះ​។​ វា​ជា​ធម្មជាតិ​ទេ​ដែល​មនុ​ស្សមានភាព​មិន​ចុះសម្រុង​នឹង​គ្នា​ដោយសារ​តែ​ចំ​ នង់​ចំនូលចិត្ត​  តំលៃ​  គោលបំណង​  និង​តំរូវការ​ផ្សេងៗ​គ្នា​។​ កត្តា​ផ្សេង​ទៀត​នោះ​គឺ​ដោយសារ​តែ​យើង​មិន​យល់​ឬ​ ដឹង​ថា​អ្នក​ដទៃ​ចង់​មាន​ន័យ​ថា​យ៉ាងម៉េច​។​ យើង​អាច​ចាប់កំហុស​អ្នក​ដទៃ​ដោយ​រឿង​ត្រឹមត្រូវ​របស់​គេ​ ឬ​ក៏​ គេ​ទំលាក់​កំហុស​មក​លើ​យើង​ទាំងស្រុង​ ។​ទំនាស់​កើតឡើង​រវាង​ទំនាក់ទំនង​បុគ្គល​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​ឪពុក​ ម្ដាយ​អ្នក​មើលថែ​ មិត្ត​ភ័​ក្រ​ គ្រូ​   ដៃគូរ​ និង​អ្នក​រួមការ​ងារ​ជាមួយ​។​ទំនាស់​ក៏​កើត​មាននៅ​ក្នុង​សង្គម​ធំៗ​ផង​ដែរ​។ ​ទំនាស់​រវាង​ក្រុម​និង​ក្រុម​ដែល​មាន​ចំណង់​ចំណូលចិត្ត​  និង​ តំលៃ​ខុសៗ​គ្នា​ទំនាស់​រវាង​សាសនា​  និង​ សាសនា​ជាតិ​សាសន៍​ និង​ជាតិ​សាសន៍​  ប្រទេស​និង​ប្រ​ទស​ ក្រុមហ៊ុន​ព្រៃឈើ​និង​ក្រុមហ៊ុន​រុករក​រ៉ែ​  អ្នកគាំទ្រ​ខាង​ការ​ពន្លូតកូន​ នឹង​សិទ្ធ​រស់នៅ​អ្នក​រស់នៅ​ទីក្រុង​មួយ​ជាមួយនឹង​អ្នក​ទីក្រុង​ផ្សេ​ទៀត​  ទំនាស់​រវាង​គណបក្ស​នយោបាយ​នឹង​គណបក្ស​នយោបាយ​ ក្រុមកីឡា​និង​ក្រុមកីឡា​។ ​ហើយ​ក៏​អាច​កើត​មាន​ទំនាស់​ក្នុង​ខ្លួន​ផង​ដែរ​ គឺ​កើតឡើង​នៅ​ពេល​ដែល​ អ្នករៀន​អ្វីមួយ​ដែល​ថ្មី​ហើយ​ពិបាក​យល់​ដោយសារ​តែ​អ្នកមាន​ជំនឿ​ផ្សេង​ពី​ នេះ​។​      ទំនាស់​ក្នុង​ខ្លួន​អាច​ធ្វើ​ឲ្យ​អ្នក​
នៅ​តែ​បន្ត​មាន​ជំនឿ​ចាស់​ ហើយ​ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​នូវ​ជំនឿ​ផង​ដែរ​។​  ដូច្នេះ​ទំនាស់​អាច​ធ្វើ​ឲ្យ​យើង​មានការ​ផ្លាស់​ប្ដូរ​ ហើយ​ជា​រឿយៗ​ការ​ផ្លាស់​ប្ដូរ​នោះ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ប្រសើរ​។
2.ផលវិបាក​នៃ​ទំនាស់
មនុស្ស​ដោះស្រាយ​ទំនាស់​ផ្សេងៗ​គ្នា​។​  នោះ​មាន​ន័យ​ថា​ផលវិបាក​នៃ​ទំនាស់​ក៏​មាន​ផ្សេងៗ​គ្នា​ផង​ដែរ​។​
-​ទំនាស់​អាច​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​ដោយសារ​តែ​មនុស្ស​ខ្លះ​ឈ្លានពាន​  ឬ​  ហឹ​ង្សា​ពេក​
-​ទំនាស់​អាច​ធ្វើ​ឲ្យ​យើង​រៀន​និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប្រសិនបើ​យើង​ដោះស្រាយ​ដោយ​ឆ្លាត​វៃ​
-​មនុស្ស​មួយ​ចំនួន​គេចវេស​ពី​ទំនាស់​ដែល​មាន​ន័យ​ថា​ពួក​គេ​មិន​បាន​និយាយ​អ្វី​ពី​ទំនាស់​នោះ​ទេ​។​
ផល​អវិជ្ជមាន​ដែល​បណ្ដាល​មក​ពី​ការ​ព្រងើយកន្តើយ​នឹង​ទំនាស់​ និង​ ការ​គ្រប់គ្រង​ទំនាស់​មិន​បាន​ល្អ​៖
    -​ធ្វើ​ឲ្យ​អ្នកមាន​កំហឹង​ដោយសារ​តែ​អ្នក​មិន​បាន​បញ្ចេញ​នូវ​កំហឹង​ដែល​អ្នកមាន​
   -​ព្យាយាម​លាក់បាំង​ថា​វា​គ្មាន​បញ្ហា​អ្វី​នោះ​ទ​
   -​ដោយសារ​តែ​ការ​ភាន់ច្រឡំ​
  -​ទំនាស់​អាច​កាន់តែ​ធ្ងន់ធ្ងរ​
  -​ធ្វើ​ឲ្យ​គ្រួសារ​បែកបាក់​គ្នា​
  -​មាន​អារម្មណ៍​សោកស្ដាយ​
  -​ស្មុ​គ្រ​ស្មាញ​
  -​ឈឺ​
  -​ឈ្លានពាន​
  -​ហិង្សា​
  -​មាន​បញ្ហា​ទំនាក់ទំនង​
ផល​វិជ្ជមាន​ដោយសារ​តែ​ការ​ដោះស្រាយ​ទំនាស់​បាន​ជោគជ័យ​៖
  -​មាន​ន័យ​ថា​ឈ្នះ​
  -​សប្បាយ​រីករាយ​
  -​ទំនាក់ទំនង​កាន់តែ​រឹង​មាំ​
  -​រៀន​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​
  -​ធូរស្បើយ​ក្នុង​អារម្មណ៍​
  -​មាន​សុខភាព​ល្អ​
  -​គេង​លក់​ដោយ​សុខ​ស្រួល​
  -​ធ្វើការ​ជា​ក្រុម​
  -​ការ​ផ្លាស់​ប្ដូរ​បែប​វិជ្ជមាន​
  -​មាន​អារម្មណ៍​វិជ្ជមាន​។​
វា​អាស្រ័យ​ថា​តើ​យើង​ដោះស្រាយ​ទំនាស់​ដោយ​របៀប​ណា​។​  យើង​ទាំងអស់​សុទ្ធតែ​មាន​រៀន​ពី​វិធី​ល្អៗ​ ក្នុង​ការ​ដោះស្រាយ​ទំនាស់​។​ យើង​អាច​រៀន​ពី​វិធី​ដោះស្រាយ​ទំនាស់​បន្ថែម​ទៀត​ដើម្បី​ដោះស្រាយ​ទំនាស់​ដោយ​លទ្ធផល​វិជ្ជមាន​។​ វិធី​ដោះស្រាយ​ទំនាស់​ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ដែល​យើង​ដឹង​ពី​របៀប​ដោះស្រាយ​ទំនាស់ ​ ដើម្បី​ជៀសវាង​នូវ​លទ្ធផល​អវិជ្ជមាន​ដែល​យើង​បាន​លើក​មក​និយាយ​រួច​មក​ហើយ​។ វិធីដោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​នោះ​គឺ​ការ​ចរចារ​ជាមួយនឹង​មនុស្ស​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​។​
-​ស្វែង​យល់​ពី​ដើមទង​នៃ​ទំនាស់​គឺ​ពិតជា​វិធី​មួយ​ដ៏​ត្រឹមត្រូវ​
-​ប្រសិនបើ​វា​មាន​សារៈសំខាន់​នៅ​ក្នុង​ជីវិត​របស់​អ្នក​នោះ​           ឬមនុស្ស​ដែល​ជិត​ស្និទ្ធ​នឹង​អ្នក​នោះ​   ទំនាស់​នោះ​គួរតែ​ត្រូវ​ដោះស្រាយ​
-​ប្រសិនបើ​វា​ជា​បញ្ហា​តូចតាច​នោះ​  ឧ​ទា​ហណ៍​វា​ជា​ការ​ព្រមព្រៀង​គ្នា​តិចតួច​បើ​អ្នក​អាច​ជៀស​បាន​ មិនបាច់​ដោះស្រាយ​នោះ​ទេ​ ទោះបីជា​មាន​វិធី​ដោះស្រាយ​ទំនាស់​បែប​វិជ្ជមាន​ក៏​ដោយ​  វា​ប្រសើរ​ជាង​ការ​ធ្វើ​ពុត​ដោយ​មិនដឹង​អ្វី​សោះ​ ឬ​ក៏​ការ​ឈ្លានពាន​។​  វា​ពិតជា​សំខាន់​ ក្នុង​ការ​ដែល​អ្នកដឹង​ថា​ ទំនាស់​មាន​ពេល​ខ្លះ​ វា​ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ហើយ​ពេល​ខ្លះ​ពិបាក​នឹង​ដោះស្រាយ​ណាស់​។​មិនមែន​ទំនាស់​ទាំងអស់​សុទ្ធតែ​អាច ​ដោះស្រាយ​បាន​នោះ​ទេ​។​ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​  ទំនាស់​ក៏​អាច​ដោះស្រាយ​បាន​ដោយ​ល្អ​ដែរ​  ប្រសិនបើ​អ្នក​ប្រើ​វិធី​ដោះស្រាយ​ល្អ​។​ 
វិធីសាស្ត្រ​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នោះ​ គឺ​ការ​ប្រើ​វិធីសាស្ត្រ​ឈ្នះ​-​ឈ្នះ​
-​នេះ​មិនមែន​មាន​ន័យ​ថា​ ត្រូវ​ប្រកួតប្រជែង​គ្នា​នោះ​ទេ​  វា​គឺ​កាន់តែ​ធ្វើ​ឲ្យ​ភាគី​ទាំង​សងខាង​សប្បាយ​
-​វា​គឺជា​ការ​ស្វែងរក​នូវ​អ្វី​ដែល​ភាគី​ទាំង​សងខាង​ចង់បាន​ហើយ​មាន​ចំនុច​មួយ​ចំនួន​ដែ​អ្នក ព្រមព្រៀង​គ្នា​  ហើយ​ដោះស្រាយ​វា​ទាំងអស់​គ្នា​។​
 -​វា​គឺជា​ការ​ធ្វើការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​  មិនមែន​ប្រឆាំង​គ្នា​ដើម្បី​យកឈ្នះ​រៀងៗ​ខ្លួន​នោះ​ទេ​
-​វា​គឺជា​កា​ធ្វើការ​រួម​គ្នា​ដើម្បី​ ស្វែង​យល់​ពី​គ្នា​ក្នុង​ការ​គោរព​គ្នា​ដោះស្រាយ​ដោយ​ប្រសើរ
នេះ​គឺជា​ជំហាន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដោយ​ប្រើ​វិធីសាស្ត្រ​ឈ្នះ​-​ឈ្នះ
១:​លើកយក​ប្រធានបទ​យក​មក​និយាយ​(​ដោយ​ការ​គោរព​)
ចាប់ផ្ដើម​លើក​ឡើង​នូវ​ទំនាស់​ដើម្បី​ពិភាក្សា​
-​លើក​ឡើង​ទាំងអស់​គ្នា​នៅ​ពេល​ដែល​ភាគី​ទាំង​សងខាង​មាន​ពេល​និង​កំលាំង​ដើម្បី​ អង្គុយ​ និង​ពិភាក្សា​វែកញែក​ដោយ​សន្តិវិធី​
-​និយាយ​ពី​មតិយោបល់​របស់​អ្នក​  បន្ទាប់​មក​មតិយោបល់​ភាគី​ម្ខាង​ទៀត​
-​សួរ​ដៃគូ​អ្នក​ទំនាស់​នោះ​ថា​គេ​ចង់​ដោះស្រាយ​ទំនាស់​ដោយ​ប្រើ​វិធីសាស្ត្រ​ដូច​អ្នក​ដែរ​ឬទេ​
មក​ដល់​ពេល​នេះ​ អ្នក​អាច​និយាយ​ប្រាប់​គាត់​ថា​ អ្នកមាន​អារម្មណ៍​វា​ជា​រឿង​ធម្មតា​ទេ​ដែល​ការ​
ដោះស្រាយ​ទំនាស់​នឹង​នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ផ្សេងៗ​គ្នា​ដូច​ជា​ អារម្មណ៍​ក្រៀមក្រម​  និង​ កំហឹង​។​-​និយាយ​ថា​អ្នកមាន​អារម្មណ៍​បែប​ណា​  ប្រសើរ​ជាង​ការ​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ម្នាក់​ទៀត​ឃើ​
-​ប៉ុន្តែ​សូម​ប្រយ័ត្ន​នៅ​ត្រង់​កន្លែង​នេះ​ ។​ ប្រសិនបើ​អ្នក​ប្រាប់​ភាគី​ម្ខាង​ទៀត​ថា​ គេ​ពិតជា​អ្នក​ ខុស​គាត់​អាច​នឹង​ខឹង​។​ ដូច្នេះ​អ្នក​អាច​នឹង​បាត់បង់​ឱកាស​ក្នុង​ ការ​ពិភាក្សា​  ដូច្នេះ​អ្នក​ត្រូវ​និយាយ​ថា​ អ្នកមាន​អារម្មណ៍​បែប​នេះ​ពិតមែន​​គឺ​មិនមែន​គាត់​ធ្វើ​ឲ្យ​អ្នកមាន​ អារម្មណ៍​បែប​នេះនោះ​ទេ​។​
-​អ្វី​ដែល​ត្រូវ​លើកយក​មក​និយាយ​នៅ​ពេល​នេះ​គឺ​តើ​បញ្ហា​នោះ​ជា​អ្វី​  បែងចែក​បញ្ហា​នោះ​ឲ្យ​ដាច់​ពី​គ្នា​  ឬ​        ក៏​បែងចែក​ពី​ទំនាក់ទំនង​អ្នក​និង​គេ​ឲ្យ​ដាច់​ពី​គ្នា​។​វា​សំខាន់​ណាស់​ ក្នុង​ការ​ដែល​អ្នក​គោរព​គេ​ -​ក្នុង​ពេល​គេ​កំពុង​លើក​ពី​បញ្ហា​ទំនាស់​នៅ​ត្រង់​ចំនុច​នេះ​អ្នក​មិន​  ចាំបាច់​ធ្វើការ​សហការ​ជាមួយ​គ្នា​ទៀត​នោះ​ទេ​  អ្នក​ត្រូវ​និ​យា​យា​ថា​មាន​បញ្ហា​ដែល​ត្រូវ​ដោះស្រាយ​បន្ទាប់​មក​។ ​ អ្នកទាំង​ពីរ​ត្រូវ​សំរេច​
យក​ពេលវេលា​ណាមួយ​ដើម្បី​ដោះស្រាយ​។​អ្នក​ប្រហែលជា​ត្រូវ​លើកយក​បញ្ហា​នេះ​មកដោះស្រាយ​ ហើយ​ត្រូវ​ព្យាយាម​ដោះស្រាយ​នូវ​ទំនាស់​នោះ​។
២​:យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក
អ្នក​ទាំង​ពីរ​មិន​គួរ​រំខាន​ពេល​វ​លេ​គ្នា​នៅ​ពេល​ដែល​កំពុង​ពន្យល់​ និង​បកស្រាយ​ពី​ទំនាស់​នោះ​ទេ​
-​បង្ហាញ​ពី​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​មិន​រំខាន​ពេល​វា​គ្នា​ ហើយ​អ្នក​ពិតជា​កំពុង​ស្ដាប់​អ្នក​ នោះ​លើក​ឡើង​ពី​បញ្ហា​
-​ស្ដាប់​ដោយ​យកចិត្តទុកដាក់​ ហើយ​សួរ​បន្ថែម​ប្រ​សិ​បើ​អ្នក​មិន​យល់​ត្រង់​ចំនុច​ណាមួយ​ដោះស្រាយ​ដោយ​សន្តិវិធី​  មិនមែន​  វាយប្រហារ​គ្នា​ ឬ​  ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​។​
-​យល់​ឲ្យ​បាន​ច្បាស់​ថា​ គេ​នោះ​មកពីណា​
-​បើកចំហ​ពី​អ្វី​ដែល​អ្នក​ត្រូវ​ ហើយ​ ធ្វើ​ឲ្យ​បាន​ប្រសើរ​
-​ស្មោះត្រង់​នឹង​ខ្លួនឯង​ និង​ អ្នក​ដទៃ​អំពី​ដំណោះស្រាយ​នេះ​
៣:​ កំណត់​បង្ហាញ​ពី​ទំនាស់
តើ​អ្វី​ទៅ​ជា​ទំនាស់​?​  តើ​អ្នក​ទាំង​ពីរ​អាច​បង្ហាញ​ពី​ទំនាស់​បាន​ទេ​?​ ដើម្បី​ឲ្យ​ច្បាស់​ចូរ​សរសេរ​ពី​ទំនាស់​ហើយ​ពន្យល់​
៤​:តើ​អ្នក​ទាំង​ពីរ​ចង់បាន​អ្វី​?
បន្ទាប់​មក​គិត​ថា​តើ​អ្នក​អ្នក​ទាំង​ពីរ​ចង់បាន​អ្វី​
-​ឆ្លើយ​សំនួរ​នេះ​ទាំងអស់​គ្នា​ បន្ទាប់​មក​ស្វែងរក​នូវ​ចំនុច​ដែល​អ្នក​ទាំង​ពីរ​យល់​ស្រប​ដូច​គ្នា​
-​តើ​វា​ជា​អ្វី​ដែល​អ្នក​ទាំង​ពីរ​ចង់បាន​?
-​តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​រឿង​នឹង​ក្លាយជា​បែប​ណា​វិញ​?
ចូរ​គិត​ពី​សំនួរ​ទាំងនេះ​អាច​ជួយ​ឲ្យ​អ្នក​ស្វែងរក​នូវ​អ្វី​ដែល​អ្នក​ចង់បាន​ បន្ទាប់​មក​សរសេ​ថា​តើ​អ្វី​ដែល​
អ្នក​ចង់បាន​ក្លាយជា​បែប​ណា​ហើយ​។
៥:​ រៀប​គំរោង​ដោះស្រាយ
ឥឡូវនេះ​ អ្នក​បាន​យល់​ពី​គ្នា​ហើយ​  ហើយ​ក៏​បាន​ស្វែង​យល់​ពី​អ្វី​ជា​បញ្ហា​ដែរ​  អ្នក​អាច​ចាប់ផ្ដើម​គិត​ពី​វិធី​ដោះស្រាយ​ទំនាស់​បាន​ហើយ​
-​គិត​ពី​គំនិត​ដែល​អ្នក​អាច​ដាក់​បញ្ចូល​គ្នា​ដែល​អាច​ឲ្យ​អ្នក​ឈាន​ទៅ​ដល់​ការ​ដំណោះស្រាយ​នោះ​ 
-​ចូរ​សរ​សេវា​នៅ​ពេល​អ្នក​បាន​មក​ដល់​ចំនុច​នេះ​
-​នៅ​ពេល​ដែល​អ្នក​ធ្វើ​គំរោង​ចប់​ហើយ​   បន្ទាប់​ពី​អ្នក​ច្របាច់​បញ្ចូល​គ្នា​ចូរ​ពិនិត្យ​មើល​គំនិត​ទាំងនោះ​  តើ​គំនិត​ទាំងនេះ​អាច​ឲ្យ​អ្នក​យក​មក​ប្រើ​ការ​បាន​ដែរ​ទេ​?​  ហើយ​ថា​តើ​លទ្ធិ​នៃ​គំនិត​នេះ​ក្លាយជា​បែប​ណា​?
-​សំរេច​ថា​តើ​គំនិត​មួយ​ណា​ដែល​ល្អ​ជាងគេ​
៦:​ ចូរ​អនុវត្ត​នូវ​គំនិត​ទាំងនោះ
ធ្វើ​កិច្ចព្រមព្រៀង​អំពី​គំនិត​ដែល​អ្នក​ទាំង​ពីរ​យល់​ស្រប​
-​សហការ​គ្នា​លំអិត​ពី​កិច្ចព្រមព្រៀង​ឲ្យ​បាន​ច្បាស់​ថា​តើ​ថ្ងៃ​ណា​ត្រូវ​ដោះស្រាយ​
-​សរ​សេវា​ដូច្នេះ​អ្នក​ទាំង​ពីរ​បាន​ច្បាស់​ទាំងអស់​គ្នា​ថា​អ្នក​ទាំង​ពីរ​បាន​យល់​ស្របគ្នា​ហើយ​
-​កិច្ចព្រមព្រៀង​ដែល​បាន​កត់ត្រា​នោះ​នៅ​តែ​ច្បាស់​នៅ​ពេល​ដែល​អ្នក​ទាំង​ពីរ​ភ្លេច​នៅ​ពេល​ណាមួយ។​
ជំនាញ​ដែល​ត្រូវការ​ចាំបាច់​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដើម្បី​ដោះស្រាយ​ទំនាស់​  អ្នក​ត្រូវ​មាន​ជំនាញ​។​ ជា​ពិសេស​៖
-​ចេះ​គោរព​គ្នា​
-​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​
-​ការ​ការពារ​
ការ​ការពារ​គឺជា​ជំនាញ​រៀងៗ​ខ្លួន​។​ តើ​ការ​ការពារ​មាន​ន័យ​ដូច​ម្ដេច​?
-​វា​គឺជា​ការពារ​នៅ​ពាក់​កណ្ដា​ទី​រវាង​ការ​ការពារ​ខ្លួន​និង​ភាព​អសកម្ម​
-​ការ​ដែល​ត្រូវ​បាន​ឈ្លានពាន​មាន​ន័យ​ថា​អ្នក​បញ្ចេញមតិ​ដោយ​បង្ខំ​ទៅ​លើ​នរណា​ម្នាក់​
-​ភាព​អសកម្ម​មាន​ន័យ​ថា​អ្នក​មិន​បាន​ធ្វើ​អ្វី​សោះ​ ដោយ​បណ្ដោយ​ឲ្យ​រឿងរ៉ាវ​កើតឡើង​ចំពោះ​ខ្លួនឯង​
ពេល​ខ្លះ​ក៏​មានការ​ពារ​ខ្លួន​ និង​  ការ​បណ្ដោយ​ឲ្យ​រឿងរ៉ាវ​កើតឡើង​មក​លើ​ខ្លួន​ផង​ដែរ​  ប៉ុន្តែ​ពេល​ខ្លះ​ដូចដែល​យើង​បានដឹង​ហើយ​ថា​ វា​គ្មាន​ប្រយោជន៍​នោះ​ទេ​។​ អ្វី​ដែល​ចាំបាច់​នោះ​គឺ​ការ​ការពារ​ខ្លួន​ នៅ​ពេល​ដែល​អ្នក​ការពារ​ខ្លួន​  អ្នក​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ដោយ​លក្ខណៈ​មួយ​មិន​ឆេវឆាវ​។​ ចូរ​ពិនិត្យ​មើល​ប្រធានបទ​យើង​ដែល​ទាក់ទង​ពី​ ការ​ការពារ​ខ្លួន​ វា​អាច​ជា​ការ​ពិបាក​ក្នុង​ការ​រៀន​ពី​វិធី​ដោះស្រាយ​ទំនាស់​និង​ការ​ការពារ ​ដោយ​គ្រាន់តែ​អាន​ពី​វិធី​ដោះស្រាយ​។​
-​សាលា​មួយ​ចំនួន​បាន​បង្រៀន​សិស្ស​ពី​វិធី​ទាំងនេះ​
-​ក៏​មាន​វគ្គ​សិក្សា​ខ្លីៗ​មួយ​ចំនួន​លើក​ឡើង​យក​មក​ពិភាក្សា​ពី​ជំនាញ​នេះ ​ ហើយ​អ្នក​ក៏​អាច​សួរ​សំនួរ​ និង​ សាកល្បង​ដោះស្រាយ​នូវ​បញ្ហា​ជាមួយ​     នឹង​មនុស្ស​ដែល​នៅ​ទីនោះ​បាន​ផង​ដែរ​។​
-​ពិនិត្យ​មើល​ឯកសារ​នៅ​ពេល​ដែល​បញ្ចប់​ប្រធានបទ​។​អ្នក​អាច​ស្វែងរក​ឯកសារ​ផ្សេងៗ​ទៀត​នៅទីកន្លែង​ដែល​អ្នក​រស់នៅ​។
អត្ថបទស្រាវជ្រាវប្រែសម្រួលដោយកញ្ញាផល្លា

0 comments:

Post a Comment