ប្រភេទ

Thursday, August 4, 2011

របៀប​ធ្វើ​ឲ្យ​មិត្ត​​ទុកចិត្ត​លើ​អ្នក

ជំហាន​ទាំងនេះ​បង្ហាញ​អ្នក​ពី​របៀប​ដែល​ធ្វើ​ឲ្យ​មិត្ត​អ្នក​ ជឿ​ទុកចិត្ត​លើ​អ្នក​ចាប់តាំងពី​មិត្តភាព​ដំបូង​។ ​ ចំណង​នៃ​ភាព​ជឿ​ទុកចិត្ត​នៅ​ពេល​​​ដែល​ចាប់ផ្ដើម​មិត្តភាព​អាច​លឿន​  ឬ​សន្សឹមៗ​អាស្រ័យ​លើ​បទ​​ពិសោធន៍​របស់​អ្នក​ទាំង​ពីរ​។​  វា​ពិតជា​មាន​តំលៃ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​ភាព​ជឿ​ទុកចិត្ត​នេះ​  ថា​តើ​បទ​ពិសោធន៍​មុន​ហើយ​​​អ្នក​​នឹង​​យល់​​ឃើញ​​ថា  ​​អ្នក​​បាន​ទទួល​នូវ​ទំនាក់ទំនង​មួយ​ដែល​​​​​​ឋិត​ឋេ​រ​ដែល​អ្នក​នីមួយៗ​អាច​ពឹងផ្អែក​លើ​មនុស្ស​ ម្នាក់​ទៀត​នៅ​ចុងបញ្ចប់​នៃ​ជីវិត​។​
ត្រូវ​ជឿជាក់​លើ​ខ្លួនឯង

មុន​ពេល​អ្នក​អាច​រំពឹង​ទុក​ថា​មិត្ត​អ្នក​ជឿ​ទុកចិត្ត​អ្នក​នោះ  ​គឺ​អ្នក​ត្រូវ​តែ​បង្ហាញ​មិត្ត​អ្នក​ថា​អ្នក​ពិតជា​គួរ​ឲ្យ​ទុកចិត្ត​ហើយ​អ្នក​ក៏​ជឿ​ទុកចិត្ត​លើ​គាត់​ដែរ​។  ​ការ​ជឿ​ទុកចិត្ត​គឺជា​ការ​ប្រថុយប្រថាន​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ជឿ​ទុក​នោះ​ក្លាយជា​មិត្តភាព​វិញ​នោះ​ អ្នក​អាច​បង្កើត​មិត្ត​  និង​ រក្សា​មិត្ត​ដោយ​ការ​ជឿ​ទុកចិត្ត​លើ​ពួក​គេ​ជា​ជាង​មនុស្ស​ដែល​មើលឃើញ​តែ​ទ​ង្វើ​អាក្រក់​ហើយ​មាន​លក្ខណៈ​ខុសៗ​ គ្នា​គ្រប់​ពេល
វេលា​។​ វិធី​ដែល​ធ្វើ​ឲ្យ​មិត្ត​អ្នក​កើត​មាននូវ​ការ​ជឿ​ទុកចិត្ត​លើ​អ្នក​នោះ​រួម​ មាន​៖​  មិន​ត្រូវ​ភ្លេច​ពាក្យ​សន្យា​ និង​ការ​ណាត់ជួប​ផ្សេងៗ​។ បកស្រាយ​ពន្យល់​  ឬ​សុំ​ទោស​បើសិន​ពិតជា​មាន​អ្វី​ខុស​ពី​ការ​សន្យា​នោះ​ ។​
បង្ហាញ​ពី​អារម្មណ៍
ការ​បង្ហាញ​ពី​អារម្មណ៍​ចំពោះ​មិត្ត​ម្នាក់ ​គឺជា​ការ​សំខាន់​និង​ជា​វិធី​ ងាយស្រួល​មួយ​ដើម្បី​បង្ហាញ​ពួក​គេ​ថា​អ្នក​ពិតជា​យកចិត្តទុកដាក់​ចំពោះ​គេ​ ។​  ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​មាន​ពីរ​យ៉ាងៈ​  អ្នក​ទទួល​ទាំង​ការ​ឈឺចាប់​ដោយសារ​តែ​អ្នក​បើកចំហ​អំពី​ខ្លួនឯង​ឬ​អ្នក​ទទួល​បាន​អាថ៌​កំបាំង​នៅ​ពេល​  ដែល​មិត្ត​អ្នក​ជឿ​​ទុកចិត្ត​អ្នក​។ ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​ពិតជា​ប្រសើរ​ ក្នុង​ការ​ដែល​អ្នក​បង្ហាញ​ពី​អារម្មណ៍​អ្នកជា​ជាង​ការ​លាក់​ទុក​អារម្មណ៍​ ដើម្បី​ឲ្យ​មិត្ត​អ្នក​បាន​យល់​ពី​អ្នក​។​
មាន​សណ្ដាន​ចិត្តល្អ

ការ​មាន​សណ្ដាន​ចិត្តល្អ ​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​បង្កើត​និង​ព​ង្រឹ​ក​ សេចក្ដី​ជឿ​ទុកចិត្ត​ដោយសារ​តែ​ការ​ធ្វើ​ឲ្យ​មិត្ត​អ្នក​ជឿ​ទុកចិត្ត​ដូច​ជា ​អ្នក​ផ្ដល់​ជា​កាដូ​ឲ្យ​មិត្ត​អ្នក​ដោយ​ចិត្ត​របស់​អ្នក​ និង​  ការ​គាំទ្រ​។​  វា​គឺជា​សន្តាន​ចិត្តល្អ​ដ៍​អស្ចារ្យ​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ ចំពោះ​នរណា​ម្នាក់​ហើយ​គាំទ្រ​គេ​នៅ​ពេល​ដែល​គេ​មិន​មាន​អារម្មណ៍​ដូច​គ្នា​ ទៅ​នឹង​ភាព​ស្មោះត្រង់​ដូច​អ្នក​ក៏​ដោយ​។​ វា​គឺជា​ភាពរឹងមាំ​នៃ​ការ​បណ្ដុះ​ នូវ​ភាព​ជឿ​ទុកចិត្ត​។​

សួរ​សំនួរ
បើសិនជា​អ្នក​សួរ​មិត្ត​ថ្មីថ្មោង​របស់​អ្នក​នូវ​សំនួរ​ជា​ច្រើន  ​ចាប់តាំងពីពេល​ចាប់ផ្ដើម​មិត្តភាព​​គេ​​នឹងយល់​​​​ថា​​អ្នក​ពិតជា​ចាប់អារម្មណ៍​ចំពោះ​ ជីវិត​របស់​គេ​ ។​ ការ​ធ្វើ​បែប​នេះ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​ អ្នក​​ជា​មនុស្ស​តែ​ម្នាក់​ដែល​គិតគូរ​អំពី​គេ​ហើយ  ​គេ​នឹង​ចាប់ផ្ដើម​ជឿ​ទុកចិត្ត​លើ​អ្នក​កាន់តែ​ជ្រៅ​ទៅៗ​សូ​ម្បី​​​តែ​អាថ៌​កំបាំង​នៅ​ខាងក្នុង​ក៏​ គេ​នឹង​បង្ហាញ​ផង​ដែរ​។
ការ​បន្ទាបខ្លួន

  ការ​បន្ទាបខ្លួន​គឺ​ពិតជា​ពិបាក​នឹង​ធ្វើ​ណាស់​នៅ​ពេល​ដំបូង​។​ បើសិនជា​អ្នក​យកឈ្នះ​វា​បាន​នោះ​មិត្ត​​របស់​អ្នក​នឹង​មិន​ភ័យ​ខ្លា​យ​ពី​ ការ​វិនិច្ឆ័យ​របស់​អ្នក​នោះ​ទេ​។​ការ​ដាក់ខ្លួន​គឺជា​វិធីសាស្ត្រ​ដ៏​ល្អ​ បំផុត​ដើម្បី​ធានា​ថា​មិត្ត​ថ្មី​របស់​អ្នក​មិន​វាយ​ឬក​ដាក់​អ្នក​ដែរ​។ ​ មនុស្ស​ដែល​ដាក់ខ្លួន​ទទួល​បានការ​ជឿ​ទុក​ចិត្ត​ដោយសារ​តែ​ភាព​បន្ទាបខ្លួន​ នេះ​។​ 
កុំ​ឆាឆៅ​គេ​
 ខណៈ​ពេល​ដែល​អ្នក​ចាត់​ទុក​ថា​វា​គឺជា​ការ​លេងសើច​ គេ​ប្រហែលជា​យល់​ថា​អ្នក​កំពុង​តែ​បញ្ចុះ​បញ្ចូល​ និង​គ្មាន​ការ​គោរព​កោត​ក្រេ​ង​គេ​សោះ​។​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​នៅ​ពេល ​ដំបូង​គឺជា​មនុស្ស​​ដែល​ចង់​ជឿ​ទុកចិត្ត​លើ​អ្នក​។​ការ​លលេង​ឬ​ការ​លេងសើច​មិនមែន​ជា​គំនិតល្អ​នោះ​ទេ​ ដោយ​​សារ​តែ​មនុស្ស​​ដែល​អ្នក​លេងសើច​ជាមួយ​នោះ​គឺ​ជ​មនុស្ស​ដែល​មិន​អាច​ជឿ​  ទុកចិត្ត​បាន​ហើយ​ប្រ​ហែលជា​មិន​មាន​សុវត្ថិភាព​គ្រប់គ្រាន់​ដើម្បី​បន្ទាបខ្លួន​ដើម្បី​ឈាន​ទៅ​ដល់​មិត្តភាព​នោះ​ទេ​ ។​ បើ​សិន​ជា​អ្នក​លលេង​ជាមួយ​គេ​តាំង​ពេល​ចាប់ផ្ដើម​នោះ  ​នៅ​ពេល​ដែល​មិត្ត​ម្នាក់​នោះ​បាន​ជឿ​ទុកចិត្ត​លើ​​អ្នក​រួច​ហើយ​ជាមួយនឹង​រឿងរ៉ាវ​ដ៏​ស្លន់ស្លោរ​មួយ​។​  គេ​នឹង​គេច​ពី​អ្នក​។​
មិនចង់បាន​ហួសហេតុ
 មិត្តភាព​មាន​ទៅ​មាន​មក​  មិនមែន​ហុច​តែ​បញ្ហា​ឲ្យ​ទៅ​តែ​មិត្ត​អ្នក​ដោះស្រាយ​នោះ​ទេ​ ។​ សេចក្តី​ជឿ​ទុក​ចិត្ត​អាច​ពិបាក​នឹង​បង្កើត​ឡើង​នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ ទៀត​ទាមទារ​ពេលវេលា​ច្រើន​ សេច​ក្ដីសុខ​ស្រួល​ និង​ ការ​គាំទ្រ​ ឬ​ក៏​ការ​ធានា​បាន​ពី​មិត្ត​ម្នាក់​ផ្សេង​ទៀត​។​បញ្ហា​នេះ​អាច​បណ្ដាល​ឲ្យ​​ មិត្ត​អ្នកមាន​អារម្មណ៍​ទើស​ទែង​ ហើយ​ខុស​គ្នា​ពី​អ្វី​ដែល​អ្នក​នឹង​បោះបង់​ពួក​គេ​ចោល​នៅ​ពេល​ក្រោយ​​។​ ទុក​គម្លាត​ឲ្យ​មិត្ត​អ្នកខ្លះ​។​ មិត្ត​ដែល​មិន​ស្មោះត្រង់​ និង​ មិន​ធានា​បាន​នូវ​សុវត្ថិភាព​ពិបាក​នឹង​ដក​ដង្ហើម​ ហើយ​ខ្វះ​នូវ​ជំនឿ​ជាក់​លើ​មិត្តភាព​ដែល​ចុងបញ្ចប់​បណ្ដាល​ឲ្យ​បែកបាក់​គ្នា ​។​ការ​ទុក​គម្លាត​ឲ្យ​គ្នា​ទៅ​វិញ​​ទៅ​មក​គឺជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា​  អ្នក​ជឿជាក់​លើ​មិត្ត​របស់​អ្នក​ដោយ​មិន​មាន​បញ្ហា​​នឹង​គ្នា​នោះ​ទេ​។​  អ្នកដឹង​ទេ​ មិត្ត​អ្នក​នឹង​នៅ​ទីនោះ​នៅ​ពេល​ដែល​អ្នក​ត្រូវការ​គេ​  ហើយ​មិត្ត​ក៏​នឹង​ត្រូវការ​បែប​នឹង​ដែរ​។​ ហេតុផល​មួយ​ផ្សេង​ទៀត​ដើម្បី​គេច​ផុត​ពី​តំរូវការ​ទាំងនេះ​ គឺ​ត្រូវ​កាត់​បន្ថយ​នូវ​ភាព​ភ័យ​ខ្លាច​ឬ​ក៏​ការ​​ព្រួយ​បារ​ម្ម​ណ៍​អំពី​ ទំនាក់ទំនង​នោះ​។​ 
ការ​មិន​ចាត់​ទុក​អ្នក​ដទៃ​គិត​បែប​ណា
ស្វែង​យល់​ពី​សេចក្ដី​ជឿ​ទុកចិត្ត​តាម​លក្ខណៈ​គាំទ្រ​ និង​មិន​ចាត់​ទុក​អ្នក​ដទៃ​បែប​ណា​នោះ​ទេ​  ហើយ​ផ្ដល់​ការ​គាំទ្រ​គេ​ឲ្យ​បាន​ពេញលេញ​។​
ការ​និយាយ​តាម​ទូរស័ព្ទ

ការ​និយាយ​គ្នា​តាម​ទូ​រ​ស័ព្ទ ​គឺជា​វិធី​ដ៏​ល្អ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ មិត្ត​អ្នក​បើក​ចិត្ត​ហើយ​ចែករំលែក​នូវ​ចិត្ត​គំនិត​ជាមួយ​អ្នក​។​ កលល្បិច​នោះ​គឺ​អ្នក​ត្រូវ​សួរ​ឲ្យ​បាន​ច្រើន​  ដើម្បី​ប្រើប្រាស់​នូវ​ទឹកសំឡេង​របស់​អ្នក​ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់​អ្នក​ ហើយ​ប្រាកដប្រជា​ជាមួយ​គេ​។ ​វិធី​ទាំងនេះ​បើ​រួម​ផ្សំគ្នា​នឹង​ជួយ​ឲ្យ​មិត្ត​ថ្មី​របស់​អ្នក​លាតត្រដាង​ពី​រឿងរ៉ាវ​ដែល​មាននៅ​ក្នុង​អារម្មណ៍​របស់​គេ​ភ្លាមៗ​។  ទោះបីជា​យ៉ាងណា​ ក៏​ដោយ​គេ​នឹង​ជឿ​ទុកចិត្ត​លើ​អ្នក​ថា​អ្នក​ពិតជា​យកចិត្តទុកដាក់​ចំពោះ​គេ​។​
ការ​ចែករំលែក​ជាមួយ​មិត្ត​អ្នក
ការ​ធ្វើ​នូវ​ទ​ង្វើ​ល្អៗ​គឺជា​វិធី​ងាយស្រួល​ដែល​យើង​អាច​ធ្វើ​បា​នុ​។​  ការ​ចែករំលែក​នូវ​រឿងរ៉ាវ​ពេល​វេ​លា​​ សុ​បិ​ន្ត​ជាមួយ​មិត្ត​គឺជា​វិធី​ដ៏​ល្អ​ដ​ម្រ​ប់​គេ​ដើម្បី​បណ្ដុះ​នូវ​ សេចក្ដី​ជឿ​ទុកចិត្ត​លើ​អ្នក​។​  ជា​រឿយៗ​ មិត្ត​អ្នក​នឹង​គិត​ពី​ទ​ង្វើ​ល្អ​ទាំងអស់​របស់​អ្នក​។​  អ្នក​អាច​ចែ​ល​រំលែក​ស្ករ​គ្រាប់​  លុយកាក់​  សម្លៀក​បំពាក់​   ពេលវេលា​  ជំនាញ​  ហើយ​សូ​ម្បី​តែ​ថ្ងៃ​ឈប់​សម្រាក​នៅផ្ទះ​។​ វា​ពិតជា​អាស្រ័យ​លើ​អ្នក​។
អត្ថបទស្រាវជ្រាវប្រែសម្រួលដោយកញ្ញាផល្លា

0 comments:

Post a Comment