ប្រភេទ

Thursday, August 4, 2011

របៀប​ធ្វើ​ឲ្យ​មិត្ត​​ទុកចិត្ត​លើ​អ្នក

ជំហាន​ទាំងនេះ​បង្ហាញ​អ្នក​ពី​របៀប​ដែល​ធ្វើ​ឲ្យ​មិត្ត​អ្នក​ ជឿ​ទុកចិត្ត​លើ​អ្នក​ចាប់តាំងពី​មិត្តភាព​ដំបូង​។ ​ ចំណង​នៃ​ភាព​ជឿ​ទុកចិត្ត​នៅ​ពេល​​​ដែល​ចាប់ផ្ដើម​មិត្តភាព​អាច​លឿន​  ឬ​សន្សឹមៗ​អាស្រ័យ​លើ​បទ​​ពិសោធន៍​របស់​អ្នក​ទាំង​ពីរ​។​  វា​ពិតជា​មាន​តំលៃ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បង្កើត​នូវ​ភាព​ជឿ​ទុកចិត្ត​នេះ​  ថា​តើ​បទ​ពិសោធន៍​មុន​ហើយ​​​អ្នក​​នឹង​​យល់​​ឃើញ​​ថា  ​​អ្នក​​បាន​ទទួល​នូវ​ទំនាក់ទំនង​មួយ​ដែល​​​​​​ឋិត​ឋេ​រ​ដែល​អ្នក​នីមួយៗ​អាច​ពឹងផ្អែក​លើ​មនុស្ស​ ម្នាក់​ទៀត​នៅ​ចុងបញ្ចប់​នៃ​ជីវិត​។​
ត្រូវ​ជឿជាក់​លើ​ខ្លួនឯង

មុន​ពេល​អ្នក​អាច​រំពឹង​ទុក​ថា​មិត្ត​អ្នក​ជឿ​ទុកចិត្ត​អ្នក​នោះ  ​គឺ​អ្នក​ត្រូវ​តែ​បង្ហាញ​មិត្ត​អ្នក​ថា​អ្នក​ពិតជា​គួរ​ឲ្យ​ទុកចិត្ត​ហើយ​អ្នក​ក៏​ជឿ​ទុកចិត្ត​លើ​គាត់​ដែរ​។  ​ការ​ជឿ​ទុកចិត្ត​គឺជា​ការ​ប្រថុយប្រថាន​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ជឿ​ទុក​នោះ​ក្លាយជា​មិត្តភាព​វិញ​នោះ​ អ្នក​អាច​បង្កើត​មិត្ត​  និង​ រក្សា​មិត្ត​ដោយ​ការ​ជឿ​ទុកចិត្ត​លើ​ពួក​គេ​ជា​ជាង​មនុស្ស​ដែល​មើលឃើញ​តែ​ទ​ង្វើ​អាក្រក់​ហើយ​មាន​លក្ខណៈ​ខុសៗ​ គ្នា​គ្រប់​ពេល
វេលា​។​ វិធី​ដែល​ធ្វើ​ឲ្យ​មិត្ត​អ្នក​កើត​មាននូវ​ការ​ជឿ​ទុកចិត្ត​លើ​អ្នក​នោះ​រួម​ មាន​៖​  មិន​ត្រូវ​ភ្លេច​ពាក្យ​សន្យា​ និង​ការ​ណាត់ជួប​ផ្សេងៗ​។ បកស្រាយ​ពន្យល់​  ឬ​សុំ​ទោស​បើសិន​ពិតជា​មាន​អ្វី​ខុស​ពី​ការ​សន្យា​នោះ​ ។​
បង្ហាញ​ពី​អារម្មណ៍
ការ​បង្ហាញ​ពី​អារម្មណ៍​ចំពោះ​មិត្ត​ម្នាក់ ​គឺជា​ការ​សំខាន់​និង​ជា​វិធី​ ងាយស្រួល​មួយ​ដើម្បី​បង្ហាញ​ពួក​គេ​ថា​អ្នក​ពិតជា​យកចិត្តទុកដាក់​ចំពោះ​គេ​ ។​  ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​មាន​ពីរ​យ៉ាងៈ​  អ្នក​ទទួល​ទាំង​ការ​ឈឺចាប់​ដោយសារ​តែ​អ្នក​បើកចំហ​អំពី​ខ្លួនឯង​ឬ​អ្នក​ទទួល​បាន​អាថ៌​កំបាំង​នៅ​ពេល​  ដែល​មិត្ត​អ្នក​ជឿ​​ទុកចិត្ត​អ្នក​។ ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​វា​ពិតជា​ប្រសើរ​ ក្នុង​ការ​ដែល​អ្នក​បង្ហាញ​ពី​អារម្មណ៍​អ្នកជា​ជាង​ការ​លាក់​ទុក​អារម្មណ៍​ ដើម្បី​ឲ្យ​មិត្ត​អ្នក​បាន​យល់​ពី​អ្នក​។​
មាន​សណ្ដាន​ចិត្តល្អ

ការ​មាន​សណ្ដាន​ចិត្តល្អ ​គឺជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​ការ​បង្កើត​និង​ព​ង្រឹ​ក​ សេចក្ដី​ជឿ​ទុកចិត្ត​ដោយសារ​តែ​ការ​ធ្វើ​ឲ្យ​មិត្ត​អ្នក​ជឿ​ទុកចិត្ត​ដូច​ជា ​អ្នក​ផ្ដល់​ជា​កាដូ​ឲ្យ​មិត្ត​អ្នក​ដោយ​ចិត្ត​របស់​អ្នក​ និង​  ការ​គាំទ្រ​។​  វា​គឺជា​សន្តាន​ចិត្តល្អ​ដ៍​អស្ចារ្យ​មួយ​ដើម្បី​បង្ហាញ​ពី​ភាព​ស្មោះត្រង់​ ចំពោះ​នរណា​ម្នាក់​ហើយ​គាំទ្រ​គេ​នៅ​ពេល​ដែល​គេ​មិន​មាន​អារម្មណ៍​ដូច​គ្នា​ ទៅ​នឹង​ភាព​ស្មោះត្រង់​ដូច​អ្នក​ក៏​ដោយ​។​ វា​គឺជា​ភាពរឹងមាំ​នៃ​ការ​បណ្ដុះ​ នូវ​ភាព​ជឿ​ទុកចិត្ត​។​

តើ​គួរតែ​និយាយ​ថា​ “​ទេ​”​ ទៅ​កាន់ការ​ផឹកស្រា​យ៉ាងដូចម្តេច​?

   ចង់​ស្ថិត​នៅ​ក្នុង​ស្ថានភាព​មួយ​ដែល​មិន​ស្រវឹង​នៅ​ឯ​ ពិធីជប់លៀង​ដោយ​គ្មាន​ការ​ប៉ះពាល់​ទៅ​លើ​ជីវិត​សង្គម​របស់​អ្នក​?​ ការ​និយាយ​ថា​ “​ទេ​”​ទៅ​កាន់​សុរា​គឺជា​មធ្យោបាយ​ដែល​ងាយស្រួល​ជាង​អ្វី​ដែល​អ្នក​គិត​ និង​ប្រសិនបើ​អ្នក​ធ្វើ​វា​បាន​ត្រឹមត្រូវ​,​ អ្នក​នឹង​បញ្ចប់​ទៅ​ដោយ​ភាពល្អ​ប្រសើរ​ជាង​អ្នក​ដែល​ផឹកស្រា​ជុំវិញ​ខ្លួន​ របស់​អ្នក​ទៅ​ទៀត​។​
១.​  ដោះស្រាយ​ជាមួយ​មិត្ត​ភិ​ក្តៈ​ ប្រសិនបើ​អ្នក​ប្រាប់​ទៅ​មិត្ត​របស់​ អ្នក​មុន​នឹង​ទៅ​ពិធី​ជប់​ លៀង​ ថា​អ្នក​មិន​ចង់​ស្រវឹង​នោះ​ទេ​,​ អ្នក​នឹង​ហាក់ដូចជា​បាន​និយាយ​វា​ចេញ​មក​ក្រៅ​ ជា​ជាង​អ្វី​ដែល​អ្នក​ទុក​ក្នុង​ចិត្ត​។​
២.​ គម្រោង​ថា​នឹង​បើកប​រៈ​ ក្នុង​មធ្យោបាយ​នេះ​,​ អ្នក​នឹង​មាន​ភាព​ងាយស្រួល​,​ ដោយ​ គ្មាន​ការ​ចរចា​ទៅ​នឹង​ការ​សុំ​អភ័យទោស​ដោយ​ការ​មិន​បាន​ផឹក​នោះ​ទេ​។​ លើស​ ពី​នេះ​ទៅ​ទៀត​,​ មិត្ត​របស់​អ្នក​នឹង​អោយ​អ្នក​ជំពាក់​ការ​ផឹក​នេះ​មួយ​គ្រា​សិន​។​ចូរ​ ប្រាប់​គេ​ថា​អ្នក​នឹង​ជា​អ្នកបើកបរ​។​
៣.​ ប្រសិនបើ​អ្នក​នរណា​ម្នាក់​ព្យាយាម​ជុំរុញ​អ្នក​អោយ​ផឹក​,​ សូម​និយាយ​ថា​ អ្នក​នឹង​ទៅ​កន្លែង​ផ្សេង​មួយទៀត​។​ សំរាប់​ពួក​គេ​,​ វា​មាន​ន័យ​ហើយ​នូវ​អ្វី​ដែល​អ្នក​បាន​និយាយ​។​ ពិធីជប់លៀង​នេះ​អាច​ប្រហែលជា​ល្អ​គ្រប់គ្រាន់​សំរាប់​អ្នក​,​ ប៉ុន្តែ​អ្នក​នឹង​មាន​កន្លែង​ល្អ​ប្រសើរ​ជាង​នេះ​ដែល​ត្រូវ​ទៅ​។​
៤.​ សូម​កាន់​កែវ​ដែល​មាន​ទៅ​ដោយ​ទឹក​សុទ្ធ​ជា​និច្ច​។​
៥. ​ ប្រសិនបើ​មនុស្ស​នៅ​តែ​រំខាន​អ្នក​អោយ​អ្នក​ផឹក​,​ សូម​និយាយ​ថា​ អ្នក​បាន​ផឹក​វា​គ្រប់គ្រាន់​ហើយ​។​ វា​ប្រហែលជា​ធ្វើ​អោយ​ពួក​គេ​ឆ្ងល់​ថា​ហេតុ​អ្វី​បានជា​ពួក​គេ​ផឹក​យ៉ាងណា​ នៅ​តែ​មិន​គ្រប់​អ​ញ្ចឹ​ង​?
៦.​ ប្រសិនបើ​អ្នក​នៅ​ក្នុង​ពិធីជប់លៀង​នោះ​មិន​ស្រួល​,​ គួរតែ​ចេញពី​ពិធីជប់លៀង​។​ អ្នក​ដែល​មិនដឹង​ថា​ពិធីជប់លៀង​គ្មាន​ការ​ផឹកស្រា​យ៉ាងដូចម្តេច​ និង​គ្មាន​ការ​បង្ខំ​នរណា​ម្នាក់​ដែល​នៅ​ជុំវិញ​ខ្លួន​អោយ​ផឹក​ គឺ​គ្មាន​តម្លៃ​នៅ​ក្នុង​ពិធីជប់លៀង​នោះ​ទេ​។​
៧.​ ក្នុង​ពេល​ចាំបាច់​ អ្នក​ត្រូវ​តែ​ប្រើ​ស្នៀត​ចុង​ក្រោយ​ដោយ​ត្រូវ​និយាយ​ថា​អ្នកមាន​ជំងឺ​ក្រពះ ​ឬ​ថ្លើម​ហើយ​គ្រូពេទ្យ​អោយ​អ្នក​តម​ស្រា​។​វា​ពិតជា​ឃោរឃៅ​ពេក​ណាស់​ បើសិនជា​មាន​មនុស្ស​នៅ​តែ​បង្ខំ​អ្នក​ទៀត​ ទោះបីជា​អ្នក​ប្រាប់​គេ​ថា​អ្នកមាន​ស្ថានភាព​សុខភាព​បែប​នេះ​។​

គន្លឹះ​នៅ​ក្នុង​ការ​ដោះស្រាយ​ទំនាស់

មនុស្ស​យើង​ពេល​ខ្លះ​សុទ្ធតែ​ប្រឈម​មុខ​ទៅ​នឹង​ទំនាស់ ​នៅក្នុង ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​។​ ប៉ុន្តែ​ទំនាស់​មិនមែន​សុទ្ធតែ​មាន​ផល​អវិជ្ជ មាន​ទាំង​អស់នោះ​ទេ​ហើយ​វា​ក៏​ មិ​បញ្ចប់​ទៅ​ដូច​ជា​សង្គ្រាម​ដែរ​។​ តាម​ពិត​ទៅ​ ប្រសិនជា​អ្នករៀនពីវិធីក្នុងការដោះស្រាយទំនាស់ នោះ​វា​នឹង​ពិត​មាន​ជា​លទ្ធផល​វិជ្ជមាន​ហើយ​បំពេញចិត្ត​អ្នក​។



1. តើ​ទំនាស់​គឺជា​អ្វី​?
ទំនាស់​កើតឡើង​នៅ​ពេល​ដែល​មនុស្ស​ពីរ​នាក់​ឬ​ច្រើន​នាក់​មិន​ចុះសម្រុង​ឬ ​មិន​ព្រមព្រៀង​នឹង​គ្នា​ ទៅ​លើ​បញ្ហា​អ្វីមួយ​។​ វា​គឺ​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ជីវិត​តែ​ប៉ុណ្ណោះ​។​ វា​ជា​ធម្មជាតិ​ទេ​ដែល​មនុ​ស្សមានភាព​មិន​ចុះសម្រុង​នឹង​គ្នា​ដោយសារ​តែ​ចំ​ នង់​ចំនូលចិត្ត​  តំលៃ​  គោលបំណង​  និង​តំរូវការ​ផ្សេងៗ​គ្នា​។​ កត្តា​ផ្សេង​ទៀត​នោះ​គឺ​ដោយសារ​តែ​យើង​មិន​យល់​ឬ​ ដឹង​ថា​អ្នក​ដទៃ​ចង់​មាន​ន័យ​ថា​យ៉ាងម៉េច​។​ យើង​អាច​ចាប់កំហុស​អ្នក​ដទៃ​ដោយ​រឿង​ត្រឹមត្រូវ​របស់​គេ​ ឬ​ក៏​ គេ​ទំលាក់​កំហុស​មក​លើ​យើង​ទាំងស្រុង​ ។​ទំនាស់​កើតឡើង​រវាង​ទំនាក់ទំនង​បុគ្គល​ផ្ទាល់​ជាមួយ​ក្រុម​គ្រួសារ​ឪពុក​ ម្ដាយ​អ្នក​មើលថែ​ មិត្ត​ភ័​ក្រ​ គ្រូ​   ដៃគូរ​ និង​អ្នក​រួមការ​ងារ​ជាមួយ​។​ទំនាស់​ក៏​កើត​មាននៅ​ក្នុង​សង្គម​ធំៗ​ផង​ដែរ​។ ​ទំនាស់​រវាង​ក្រុម​និង​ក្រុម​ដែល​មាន​ចំណង់​ចំណូលចិត្ត​  និង​ តំលៃ​ខុសៗ​គ្នា​ទំនាស់​រវាង​សាសនា​  និង​ សាសនា​ជាតិ​សាសន៍​ និង​ជាតិ​សាសន៍​  ប្រទេស​និង​ប្រ​ទស​ ក្រុមហ៊ុន​ព្រៃឈើ​និង​ក្រុមហ៊ុន​រុករក​រ៉ែ​  អ្នកគាំទ្រ​ខាង​ការ​ពន្លូតកូន​ នឹង​សិទ្ធ​រស់នៅ​អ្នក​រស់នៅ​ទីក្រុង​មួយ​ជាមួយនឹង​អ្នក​ទីក្រុង​ផ្សេ​ទៀត​  ទំនាស់​រវាង​គណបក្ស​នយោបាយ​នឹង​គណបក្ស​នយោបាយ​ ក្រុមកីឡា​និង​ក្រុមកីឡា​។ ​ហើយ​ក៏​អាច​កើត​មាន​ទំនាស់​ក្នុង​ខ្លួន​ផង​ដែរ​ គឺ​កើតឡើង​នៅ​ពេល​ដែល​ អ្នករៀន​អ្វីមួយ​ដែល​ថ្មី​ហើយ​ពិបាក​យល់​ដោយសារ​តែ​អ្នកមាន​ជំនឿ​ផ្សេង​ពី​ នេះ​។​      ទំនាស់​ក្នុង​ខ្លួន​អាច​ធ្វើ​ឲ្យ​អ្នក​
នៅ​តែ​បន្ត​មាន​ជំនឿ​ចាស់​ ហើយ​ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អ្នក​ផ្លាស់​ប្ដូរ​នូវ​ជំនឿ​ផង​ដែរ​។​  ដូច្នេះ​ទំនាស់​អាច​ធ្វើ​ឲ្យ​យើង​មានការ​ផ្លាស់​ប្ដូរ​ ហើយ​ជា​រឿយៗ​ការ​ផ្លាស់​ប្ដូរ​នោះ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ប្រសើរ​។
2.ផលវិបាក​នៃ​ទំនាស់
មនុស្ស​ដោះស្រាយ​ទំនាស់​ផ្សេងៗ​គ្នា​។​  នោះ​មាន​ន័យ​ថា​ផលវិបាក​នៃ​ទំនាស់​ក៏​មាន​ផ្សេងៗ​គ្នា​ផង​ដែរ​។​
-​ទំនាស់​អាច​ធ្វើ​ឲ្យ​យើង​គ្រោះថ្នាក់​ដោយសារ​តែ​មនុស្ស​ខ្លះ​ឈ្លានពាន​  ឬ​  ហឹ​ង្សា​ពេក​
-​ទំនាស់​អាច​ធ្វើ​ឲ្យ​យើង​រៀន​និង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ប្រសិនបើ​យើង​ដោះស្រាយ​ដោយ​ឆ្លាត​វៃ​

វិធី​ធ្វើ​អោយ​បុរស​ចាប់អារម្មណ៍​មក​លើ​អ្នក​

       ស្ត្រី​ខ្មែរ​តែងតែ​មានការ​ខ្មាស​អៀន​ហើយ​តាម​ប្រពៃណី​នោះ​គេ ​យល់​ថា​វា​ជា​រឿង​មិន​សម​នោះ​ឡើយ​ដែល​ស្រីៗ ត្រូវ​ទាក់ទង​នឹង​បុរស​មុន​នោះ ​។​ តើ​វា​ពិតជា​ត្រឹមត្រូវ​ឬ​។​ដោយ​ប្រកាន់​យក​ទម្លាប់​មួយ​នេះ​ស្ត្រីៗ​ពេល​ខ្លះ​ក៏​បាត់បង់​នូវ​អ្វី​ដែល​ខ្លួន​ចង់បាន​។ ​តើ​ហេតុ​អ្វី​ក៏បុរសៗ​អាច​ចាប់ផ្តើម​ទាក់ទង​ស្ត្រី​ដែល​ខ្លួន​យល់​ថា​ស្អាត  ​និង​ស្រលាញ់​  ប៉ុន្តែ​ស្ត្រីៗ​ត្រូវ​គេ​យល់​ថា​ជា​រឿង​មិន​សមរម្យ​នឹង​ធ្វើ​ទៅ​វិញ​នៅ​ ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​បុរស​។​ការ​សម្រេចចិត្ត​គឺ​ស្ថិត​នៅ​លើ​ខ្លួន​ របស់​អ្នក​។​បើ​អ្នក​គិត​ដូច្នេះ​មែន​នោះ​អ្នក​នឹង​បាត់បង់​ឪ​កាស​មួយ​ហើយ​។ ​ប៉ុន្តែ​បើសិនជា​អ្នក​ចង់​យល់​ពី​វិធី​ដើម្បី​ធ្វើ​អោយ​បុរស​ចាប់អារម្មណ៍​ មក​លើ​រូប​អ្នក​នោះ​ ចូរ​ពិនិត្យ​មើល​ទិច​និ​ច​ទាំង​ប្រាំ​ខាងក្រោម​នេះ​:
១.បុរសៈ​ តើ​គាត់​អាច​ចាប់អារម្មណ៍​អ្នក​បែប​ណា​ប្រសិនបើ​គាត់​មិន​ស្គាល់​ថា​អ្នកជា​ នរណា​នោះ​?​ ដើរ​សំដៅ​ទៅ​រក​គាត់​ និង​ចាប់ផ្តើម​និយាយ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក​ដែល​បង្កើត​នូវ​អារម្មណ៍​ ជាមួយ​គ្នា​និង​គ្នា​ ដូច​ជា​និយាយ​អំពី​ថ្នាក់រៀន​,​ ថ្ងៃ​ឈប់​សំរាក​ដែល​នឹង​មក​ដល់​ ឬអ្វី​ផ្សេងៗ​ដូច​ជា​សម្លៀក​បំពាក់​របស់​គាត់​។​
២.​ ក្រសែភ្នែកៈ​ កុំ​សម្លឹង​មើល​គាត់​ដោយ​ការ​អោន​ទៅ​ក្រោម​ ឬអ្វី​ផ្សេង​,​ សូម​អោយ​ច្បាស់​ថា​ អ្នក​បាន​មើល​ភ្នែក​របស់​គាត់​នៅ​ពេល​ដែល​គាត់​កំពុងនិយាយ​ជាមួយ​អ្នក​។​
៣. ​ ញញឹមៈ​ នៅ​ពេល​ដែល​អ្នក​ញញឹម​,​ វា​ដូច​នាំ​អោយ​គាត់​រាក់ទាក់​ជាមួយ​អ្នក​។​ បន្ថែម​ពី​នេះ​,​ វា​នឹង​ធ្វើ​អោយ​បុរស​នោះ​ចង​ចាំ​អ្នក​ជាង​នារី​ដទៃ​។​
៤.​កុំ​ធ្វើ​ជា​មនុស្ស​អន់​ចរិត​:​ អ្នក​ប្រហែលជា​បង្កើត​នូវ​ការ​សប្បាយ​ ឬ​បង្វិល​ភ្នែក​របស់​អ្នក​ទៅ​គាត់​ដើម្បី​លាក់បាំង​នូវ​អារម្មណ៍​របស់​អ្នក​ ។​ កុំ​ធ្វើ​របៀប​នេះ​,​ វា​នឹង​បង្ហាញ​អោយ​គាត់​ នូវ​សញ្ញា​អាក្រក់​។​ ជំនួស​នេះ​,​ ធ្វើ​អ្វី​ដែល​ទាក់ទាញ​ និង​មើលទៅ​ផ្អែមល្ហែម​។​ ប៉ុន្តែ​ កុំ​ មើលទៅ​ផ្អែមល្ហែម​ជ្រុល​ពេក​។​ អ្នក​ត្រូវ​តែ​មានការ​លាក់បាំង​ខ្លះ​។​
៥. ​កុំ​បញ្ឈប់ៈ​ អ្នក​មិន​អាច​សង្ឃឹមថា​គាត់​នឹង​ធ្វើ​គ្រប់​យ៉ាងនោះ​ទេ​,​ សូម​ប្រាកដ​ថា​អ្នករក្សា​ទំនាក់ទំនង​របស់​អ្នក​ដោយសារ​ការ​និយាយ​គ្នា​លេង​ ជា​រឿយៗ​។
អត្ថបទស្រាវជ្រាវប្រែសម្រួលដោយសុខឆាយ