គ្រាន់តែប្រើតិចនិកងាយៗ៩ចំណុចខាងក្រោម ធ្វើអោយបុរសធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកបានដោយងាយ…។
១-បង្កើតការទាក់ទាញដោយមន្តស្នេហ៍មិនមែនប្រើសម្រស់តែម្យ៉ាងនោះទេ៖
ស្រី្តស្អាតតែម្យ៉ាង មិនអាចស្រូបទាញចិត្តបុរសបានឡើយ ប៉ុន្តែភាពមានមន្តស្នេហ៍ដែលមិនដូចអ្នកដទៃ អាចធ្វើអោយបុរសអន្ទះអន្ទែងចិត្តចង់មកសុំលេខទូរស័ព្ទពីអ្នក ភ្លាមៗ។ ដូច្នេះ អ្នកត្រូវចេះវិធីពង្រាយមន្តស្នេហ៍ដែលសំដៅដល់ការប្រើអត្តចរិត អោយត្រូវកាលៈទេសៈនោះឯង។
២-ការញញឹមស្រស់៖
ស្នាមញញឹមផ្អែមល្ហែមដ៏គួរអោយស្រលាញ់ប្រៀបដូចជាកូនសោចាក់បេះ ដូងរបស់បុរស ប៉ុន្តែកុំញញឹមខ្លាំងពេក រហូតបុរសដឹងពីគោលដៅលាក់បំពួន ធ្វើអោយគេគេចបាត់។ ដូច្នេះចូរញញឹមដាក់គេដោយស្មោះត្រង់បំផុត ពេលនោះការញញឹមលើកទី២នឹងបង្កើតភាពជឿជាក់ដល់បុរសអោយហ៊ានដើរ មករកអ្នកភ្លាម។
៣-ស្គាល់ពីវិធីស្រូបទាញចំណាប់អារម្មណ៍យ៉ាងទន់ភ្លន់៖
គួរលួចសម្លឹងគេ ដោយគេក៏ដឹងថាអ្នកលួចមើលគេ ប៉ុន្តែនៅពេលគេងាកមកមើលអ្នក ចូរគេចខ្សែភ្នែកចេញ រួចធ្វើជាអៀនបន្តិចបន្តួច។ បើមានឱកាសជជែកលេង ចូរព្យាយាមប្រមូលព័ត៌មានលម្អិតពីគេ ដោយសង្កេតពីការសន្ទនាថា គេចូលចិត្តឬមិនចូលចិត្តអ្វី ហើយត្រូវជជែកបែបរួសរាយ ស្ថិតក្នុងចំណុចដែលគេចាប់អារម្មណ៍។





