ប្រភេទ

Sunday, May 6, 2012

អគ្គារខ្ពស់ចាប់ផ្តើមពីឥដ្ឋ១ដុំតែសុំកុំពេបជ្រាយ

អាគារខ្ពស់ជាច្រើនបានចាប់ផ្តើមពីឥដ្ឋទីមួយដូចគ្នា
មនុស្សគ្រប់គ្នាសុទ្ធតែចង់ធ្វើអ្នកមាន............។
មនុស្សម្នាក់ចង់ធ្វើអ្នកមានដូចគេដូច​គេដូចឯងអញ្ចឹងដែរ។ គេចង់បើកមុខរបររកស៊ីណាមួយ ដើម្បី
ក្លាយខ្លួនទៅជាសេដ្ឋីមានប្រាក់រាប់លានដុល្លារនឹងគេ ពេលគេមានដើមទុនប្រហែលមួយម៉ឺនដុល្លារ
ដែរ តែគេបែជាពេបមាត់ថា៖
ប្រាក់ប៉ុណ្ណឹងយកទៅធ្វើស្អីកើត?
ហេតុនេះ គេនៅតែជាបុគ្គលស៊ីប្រាក់ខែរៀងរហូតទៅ    ។      បុរសម្នាក់ទៀតមានដើមទុនតែប៉ុន្មាន
ដុល្លារ    គេខំរកស៊ីដោយចាប់ផ្តើមពីការប្រកបមុខរបរកំប៉ិកកំប៉ុករហូតសន្សំលុយបើកជាហាងលក់
គុយទាវមួយកន្លែង។ ពេលគេសន្សំលុយបានច្រើនបន្តិចហើយគេធ្វើដំណើរទៅលេងស្រុកកំណើត
របស់ខ្លួន     ដើម្បីបបួលមិត្តភក្កិឱ្យមករកស៊ីលក់គុយទាវដោយខ្លួនជាអ្នកចេញដើមទុន    តែមិត្តភក្កិ
ទាំងនោះត្រូវដាក់ឈ្មោះធ្វើជាសាខារបស់គេ     និងប្រើវត្ថុធាតុដើមរបស់គេ។ ចាប់ផ្តើមពីហាងមួយ
 ពីរ....រហូតដល់រាប់សិបហាងព្រមទាំងរទេះរុញជាច្រើនទៀតដែលប្រើសសៃគុយទាវរបស់គេ។
គេមានសិប្បកម្មផលិតសសៃគុយទាវនិងមីគាវ....  គេក្លាយជាអ្នកមានល្បីល្បាញម្នាក់ក្នុងចំនោមរក
ស៊ីធំៗដោយការចាប់ផ្តើមពីប្រាក់ប៉ុន្មានរយដុល្លារព្រមជាមួយនឹងក្តីមិនពេបជ្រាយនោះឯង។
បើថ្ងៃនោះគេនិយាយថា " ប្រាក់ប៉ុណ្ណឹងយកទៅធ្វើស្អីកើត  " ម៉្លេះសមគេមិនបានក្លាយទៅជា
សេដ្ឋីដូចថ្ងៃនេះទេ។
មនុស្សភាគច្រើនតែពេបជ្រាយនឹងលុយបន្តិបន្តួចដែលខ្លួនមាន    ។   គេមិនព្រមចុះទុនធ្វើការរកស៊ី
ដើម្បីសំរេចទៅតាមក្តីស្រមៃរបស់ខ្លួនឡើយ ហេតុនេះ   គេក៏គ្មានឪកាសអាចធ្វើជាអ្នកមានអ្វីនឹងគេ
បានដែរ ។ អ្នកប្រដាល់ជើងឯកពិភពលោក   មិនមែនកើតឡើងដោយគ្រាន់តែមានកណ្តាប់ដៃដ៏ធ្ងន់
ឫមួយដោយសារពូកែទ្រាំនឹងកណ្តាប់ដៃរបស់គូរប្រយុទ្ធនោះក៏ទេដែរ       តែដោយសារគេមិនមើល
ស្រាលមិនពេបជ្រាយនឹងចុះប្រឡូកដោយមិនរួញរានោះឯង។ ជើងឯកពិភពលោកកើតឡើងដោយ
ការអនុវត្តដើម្បីសម្រេចឱ្យបានតាមក្តីស្រមៃរបស់ខ្លូន។ទីបញ្ចប់គេក៏បានដូចសេចក្តីប្រាថ្នារបស់គេ។
មនុស្សគ្រប់រូបចាប់ផ្តើមចំនុចសូន្យដូចគ្នា (  មិននិយាយកូនអ្នកមានទេ  ) ។ បន្ទាប់ពីនោះមក
ទៀត បើយើងមានការព្យាយាមប៉ុណ្ណា យើងក៏កាន់តែឃ្លាតឆ្ងាយពីចំនុចសូន្យប៉ុណ្ណោះដែរសុំ
កុំឱ្យតែឈប់ដើរ និងសុំកុំឱ្យតែមើលស្រាលបែបមនុស្សទុទ្ទិដ្ឋិនិយម។
អាគារខ្ពស់ចាប់ផ្តើមកកើតឡើងពីឥដ្ឋទីមួយ
មនុស្សដើរបានឆ្ងាយចាប់ផ្តើមពីជំហានទីមួយ
អ្នកឡើងទៅដល់ចុងត្នោត គេចាប់ផ្តើមពីគល់ត្នោត
មហាសេដ្ឋីជាច្រើនចាប់ផ្តើមពីបាតដៃទទេ
អ្វីដែលសំខាន់នោះគឺ អ្នកត្រូវចាប់ផ្តើមធ្វើ ឫមួយនៅរារែក   ?  អ្នកចុះទុនហ្វឹតហ្វាត់ដល់កម្រិតណា
ទើបអ្នកគិតថាល្មមគ្រប់គ្រាន់ធ្វើវា? អ្នកព្យាយាមដល់កម្រិតណា ដើម្បីដើរទៅរកគោលដៅ?

0 comments:

Post a Comment